khmer eng
  • ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដឹកបានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសម្ពោធឆ្លងសាលាធម្មសភា ផ្លូវបេតុង និងសមិទ្ធផលនានា ដែលមានតម្លៃជិតកន្លះលានដុល្លា ដែលបានចូលរួមអមមានសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤
     
    ចែករំលែក ៖

    ខេត្តបន្ទាយមានជ័យ ៖ ព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដឹកបានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសម្ពោធឆ្លងសាលាធម្មសភា ផ្លូវបេតុង និងសមិទ្ធផលនានា ដែលមានតម្លៃជិតកន្លះលានដុល្លា និងសំណេះសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅវត្តជលធារាសម្បត្តិ (វត្តជប់) ស្ថិតនៅឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ ក្នុងពិធីនេះអញ្ជើញអមដំណើរមាន ឯកឧត្ដម អន ស៊ុំ លេខាធិការគណៈកម្មការទី៤ ឯកឧត្ដម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ប្រធានក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ឯកឧត្ដម លោកជំទាវ លោក លោកស្រី មន្រ្តីរាជការ បងប្អូនប្រជាពលរដ្ឋប្រមាណជាង១០០០នាក់។
    ថ្លែងក្នុងឱកាសនោះ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងខេត្តបន្ទាយមានជ័យ ជាពិសេសអាជ្ញាធរ និងអង្គភាពពាក់ព័ន្ធស្រុកព្រះនេត្រព្រះ ដែលបានចូលរួមចំណែកពង្រឹង និងរក្សាបានសន្តិសុខ សណ្តាប់ធ្នាប់សង្គម អនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ កសាង និងអភិវឌ្ឍសេដ្ឋកិច្ចសង្គម ស្តារបានហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត អភិវឌ្ឍវិស័យវប្បធម៌ សាសនា សុខាភិបាល សង្គមកិច្ច និងជីវភាពរស់នៅរបស់ប្រជាជនទៅតាមគន្លងប្រក្រតីភាពថ្មី នៃបរិបទកូវីដ-១៩។
    ក្នុងឱកាសនោះដែរ ឧបនាយករដ្ឋមន្ត្រី បានថ្លែងបន្តថា កម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែនបាននឹងកំពុងធ្វើដំណើរក្នុងជំហរដ៏រឹងមាំឆ្ពោះកាន់អនាគតភ្លឺស្វាង មានសន្តិភាព និងការអភិវឌ្ឍជាក្តីសង្ឃឹមសម្រាប់ប្រជាពលរដ្ឋគ្រប់ៗរូប។ ការអនុវត្តនូវគោលនយោបាយអភិវឌ្ឍឃុំ-សង្កាត់ បានធ្វើឲ្យលទ្ធិប្រជាធិបតេយ្យថ្នាក់ក្រោមជាតិចាក់ ឬស កាន់តែជ្រៅ ក្រុមប្រឹក្សាឃុំ-សង្កាត់ ទទួលបានសិទ្ធិអំណាច មុខងារចាត់ចែងអភិវឌ្ឍ និងផ្តល់សេវាសាធារណៈកាន់តែមានគុណភាពល្អប្រសើរឆ្លើយតបទាន់ពេលវេលានូវតម្រូវការជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន មានផ្លូវថ្នល់វត្តអារាម អគ្គិសនី សាលារៀនកូនចៅបានរៀនសូត្រ មានការងារធ្វើ ចៀសផុតបានពីអំពើអបាយផ្សេងៗ។ សូមថ្លែងអំណរគុណដល់មហាគ្រួសារអ្នកបន្ទាយមានជ័យ បានចូលរួមជាមួយ សម្តេចតេជោ ហ៊ុន សែន ថែរក្សាបាននូវសុខសន្តិភាព និងសូមបន្តថែរក្សានូវសុខសន្តិភាពនេះឱ្យបានគង់វង្ស និងអញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខ ឱ្យបានគ្រប់ៗគ្នា ដើម្បីបន្តការអភិវឌ្ឍមូលដ្ឋានរបស់យើងរីកចម្រើនទៅមុខ។ ជាទ្រនាប់ដៃ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ម៉ៅ ម៉ាល័យ បាននាំយកអំណោយជាថវិកា ចែកជូន ៖
    ១.ឧបត្ថម្ភកម្លាំងនគរបាល កងរាជអាវុធហត្ថ សឹករងស្រុក ប្រជាការពារ ក្រុមគ្រូពេទ្យក្នុង០១ក្រុមៗថវិកា៥០ម៉ឺនរៀល
    ២.ឧបត្ថម្ភប្រជាពលរដ្ឋចូលរួមទាំងអស់ម្នាក់ៗទទួលបានសារុង១
    ៣.ឧបត្ថម្ភសសយក និងក្រុម ការងារអភិវឌ្ឍយុវជន ខេត្តបន្ទាយមានជ័យ ៦០នាក់ ម្នាក់ៗសារុង១ ថវិកា១ម៉ឺនរៀល។
    ៤.លោកគ្រូ អ្នកគ្រូ ២០នាក់ ម្នាក់ៗសារុង១ ថវិកា១ម៉ឺនរៀលផងដែរ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ សហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅភូមិបាគង
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី៤ អញ្ជើញស្តាប់បទបង្ហាញរបស់អគ្គនាយកដ្ឋានស្រាវជ្រាវលើសេចក្តីព្រាងច្បាប់ចំនួន២
    thumbnail
     
    សារលិខិតអបអរសាទររបស់ គណៈកម្មការទី៤ ព្រឹទ្ធសភា គោរពជូន ឯកឧត្តម ប្រាក់ សុខុន ក្នុងឱកាសដែលរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បោះឆ្នោតផ្តល់សេចក្តីទុកចិត្តជា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
    thumbnail
     
    សារលិខិតអបអរសាទររបស់ គណៈកម្មការទី៦ ព្រឹទ្ធសភា គោរពជូន ឯកឧត្តម ប្រាក់ សុខុន ក្នុងឱកាសដែលរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បោះឆ្នោតផ្តល់សេចក្តីទុកចិត្តជា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ